សហគមន៍សាសនាបាហៃប្រចាំកម្ពុជា

 

គោលការណ៍ គោលការណ៍មួយចំនួនសម្រាប់អនុវត្តនាបច្ចុប្បន្ន

            សហគមន៍នៅក្នុងប្រទេសកម្ពុជាតាមបណ្តាខេត្តក្រុងនានានា    បានចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ក្នុងគោលបំណងលើកស្ទួយ តម្លៃសីលធម៌សង្គម

តម្លៃស្ត្រី  អភិវឌ្ឍផ្នែកស្មារតី    យុវវ័យជំទង់ លើកទឹកចិត្តយុវជនឲ្យរក្សានូវវប្បធម៌ប្រពៃណី ទំនៀមទំលាប់ និង ការអភិវឌ្ឍធនធានមនុស្ស។វាមានដំណើរការ

ទៅមុខបាន     ដរាបណាមនុស្សក្នុងសហគមន៍មានជំនឿស្របគ្នាចំពោះគោលបំណងពិតរបស់សាសនាប្រភពរបស់ព្រះនិងព្រះនាមផ្សេងៗរបស់ព្រះ ព្រម

ទាំងត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវជំនឿដែលពួកគេគោរព។     នៅពេលណាដែលមនុស្សគ្រប់រូបស្រឡាញ់គោរពនិងជឿព្រះតែមួយអង្គគេនឹងធ្វើការបួងសួង

សូត្រធម៌និង   អធិដ្ឋានរួមគ្នាក្នុងគោលបំណងរួមមួយនៅក្នុងសហគមន៍    នាឱកាសផ្សេងៗនៅកន្លែងកំណត់ណាមួយនោះ សាមគ្គីធម៌វានឹងកើតមានឡើង

ហើយមិនងាយនឹងរលត់ទៅវិញទេ ។

 

ក.  ភាពតែមួយនៃព្រះ

     យើងគប្បីដឹងថាធម៌របស់ព្រះទាំងអស់មានតែមួយគត់។    គំរូដ៏ថ្លៃថ្លានោះគឺសុវត្ថិភាពបូរណសុទ្ធតែជនតំណាងរបស់ព្រះជាអ្នកអាជ្ញាកណ្តាលនៃពិភពលោក  ហើយ

ច្យុតិមកផែនដីប្រកបដោយសិទ្ធដ៏លើសលប់នៃព្រះគឺកើតមកពីព្រះជាម្ចាស់សួគ៌ទាំងអស់  ។   ព្រះមានតែមួយអង្គគត់តែមនុស្សលោកបានហៅទ្រង់ដោយ

ព្រះនាមខុសៗគ្នា  ។       មនុស្សទាំងឡាយក្នុងពិភពលោកបួងសួងដល់ព្រះដូចគ្នា ។         អ្នកខ្លះក្នុងចំណោមពួកយើងមិនយល់រឿងនេះក៏គិតថាព្រះរបស់

យើងគឺខុសប្លែកពីព្រះដែលអ្នកដទៃជឿនិងគោរពតាម  ។    ពេលណាយើងយល់ថាគ្រប់គ្នាស្រលាញ់ព្រះដូចគ្នានោះ    យើងរមែងគិតថាមនុស្សក្នុងលោកជា

សមាជិកនៃគ្រួសារដ៏ធំមួយ  ។   មនុស្សមួយចំនួនធំបានប្រើប្រាស់ព្រះនាមរបស់ព្រះ   តាំងពីយូរយារមកម្ល៉េះដូចជា ព្រះអគ្គី ព្រះគង្គា ព្រះភិរុណ ព្រះអាទិត្យ

ព្រះច័ន្ទ ព្រះពាយ ព្រះធរណី។  ព្រះនាមទាំងនេះគ្មាននរណាអាចទប់ទល់បានឡើយ។

 

ខ.ភាពតែមួយនៃសាសនា

       កាលណាមនុស្សជឿថាគេគោរពដល់ព្រះដូចគ្នានោះ        គេនឹងគិតថាសាសនាក៏ជាសាសនារបស់ព្រះដែលបានបង្រៀនមនុស្សឲ្យដើរផ្លូវត្រឹមត្រូវ       វាខុសគ្នាត្រង់

ការគ្រប់គ្រងប៉ុណ្ណោះ ។     ព្រះបាហអ៊ុលឡា៍ទ្រង់បានមានបន្ទូលថា:    “គ្រប់សាសនាមានប្រភពមកពីព្រះទ្រង់ប្រៀនប្រដៅមនុស្សឲ្យមានសេចក្តីស្រឡាញ់

សាមគ្គីភាពសេចក្តីស្មោះត្រង់សេចក្តីស្ងប់វៀរចាគនូវអំពើអបាយមុខ និងគ្រឿងញៀនគ្រប់យ៉ាង ។ ការប្រៀនប្រដៅរបស់សាសនាវាដូចជាប្រទីពសំរាប់បំភ្លឺផ្លូវ

វាខុសគ្នាត្រង់តែរូបរាង    និងទ្រង់ទ្រាយរបស់ចង្កៀងតែប៉ុណ្ណោះទេ។  យ៉ាងណាមិញសាសនាទាំងអស់ក៏ជួយណែនាំមនុស្សឲ្យដើរផ្លូវត្រឹមត្រូវដូចគ្នា  វាខុសគ្នា

ត្រង់តែឈ្មោះនៃសាសនា   ឈ្មោះនៃព្រះសាស្តា    និងពេលវេលានៃការត្រាស់ដឹង ។     ទ្រង់បានមានបន្ទូលថែមទៀតថា  “    ម្នាលជនជាតិទាំងឡាយនៅលើ

ពិភពលោកនេះគប្បីជ្រាបថាទិសដៅសាសនារបស់ព្រះគឺ សេចក្តីស្រឡាញ់     និង ស្រុះស្រួលគ្នាជាធ្លុងមួយមិនត្រូវយកសាសនាធ្វើជាដើមហេតុឲ្យកើតមានការមិន

ស្រុះស្រួលគ្នាឡើយ ។ ”បើសាសនាក្លាយទៅជាដើមហេតុនៃការបំបែកបំបាក់   នោះសាសនាមិនអាចស្ថិតស្ថេរបានទេព្រោះថាសាសនាហាក់បីដូចជាថ្នាំកែរោគ

កាលបើជាថ្នាំពុលមនុស្សគ្រប់ៗរូបពិតជាមិនត្រូវប្រើប្រាស់វាជាដាច់ខាត។

 

គ.ភាពតែមួយនៃមនុស្សជាតិ

     មនុស្សជាតិត្រូវកើតឡើងមកនៅលើផែនដីនេះ  មានគោលបំណងយ៉ាងខ្ពង់ខ្ពស់គឺដើម្បីស្គាល់ព្រះនិងគោរពបូជាដល់ទ្រង់វិញ ដោយប្រតិបត្តិតាមការបង្ហាត់

បង្រៀនរបស់ព្រះសាស្តារបស់ព្រះអង្គឲ្យបានខ្ជាប់ខ្លួន។  បើយើងក្រលែកមើលជុំវិញខ្លួនយើង    មនុស្សគ្រប់រូបមានរូបសម្បត្តិ  ចរិយាសម្បត្តិ  ចំនេះដឹង

អារម្មណ៍ បទពិសោធន៍ ជំនាញ ទេពកោសល្យ    ធនធានគំនិតមិនដូចគ្នាទេ។  មនុស្សយើងនៅមានលក្ខណៈដូចគ្នាពិសេសមួយទៀត គឺមនុស្សជាតិ។

យើងជាមនុស្សខុសពីសត្វតិរច្ឆាន    និង    ធម្មជាតិដោយមនុស្សចេះគិតគូរពិចារណាពិគ្រោះពិភាក្សានិងប្រតិបត្តិតាមការបង្ហាត់បង្រៀនរបស់ព្រះតាមរយ:

ព្រះសាស្តាបាន ។  មនុស្សជាតិអាចយល់ស្របគ្នានិងរូបរួមគ្នាបានលុះត្រាតែមនុស្សជាតិត្រូវបានទទួលនូវការអប់រំផ្នែកស្មារតី(ផ្លូវចិត្តតាំងពីតូចតទៅ) ។

ជាពិសេសអ្វីដែលជាគោលបំណងរបស់ព្រះបាហាអ៊ុលឡាហ៍នៃសាសនាបាហៃគឺដើម្បីបង្រួបបង្រួមមនុស្សជាតិ   ដោយទ្រង់បង្រៀនថា:  “ យើងជាផ្លែឈើ

នៃដើមតែមួយនិង  ជាស្លឹកនៃមែកតែមួយ” ។     ទោះបីជាយើងមានលក្ខណ:ខុសគ្នាជាច្រើនក៏ដោយ តែយើងនៅមានប្រភពឫសគល់តែមួយគត់ដែលដូចគ្នាមិនអាចបន្លំ

បានគឺជាដើមឈើនៃមនុស្សជាតិដូចគ្នា។

 

ឃ.ភាពស្មើគ្នារវាងបុរសនិង ស្ត្រី

     កាលពីសម័យបុរាណច្បាប់សម្រាប់លោកនិងសម្រាប់ធម៌    គេបានគោរព    និងលើកតម្កើងបុរសជាងស្ត្រី  ។តាមគំនិតសម័យថ្មីនេះស្ត្រីត្រូវបានគេប្រគល់

តួនាទីឲ្យនៅក្នុងសង្គមដូចគ្នានិងបុរសអញ្ចឹងដែរ ។   បើពិភពលោកមិនបើកផ្លូវឲ្យមនុស្សទាំងពីរភេទនេះបានបម្រើសង្គមដូចគ្នាទេនោះការកសាងអារ្យធម៌

ពិភពលោកមិនអាចឆ្ពោះទៅកាន់ឧត្តមភាពបានឡើយ ។បុរសនិងស្រ្តីត្រូវតែមានសិទ្ធស្មើគ្នា។ស្រ្តីគួរទទួលបានសិទ្ធិស្មើគ្នានៃការអប់រំ។   នេះនឹងអាចឲ្យពួកគេមាន

គុណសម្បត្តិគ្រប់គ្រាន់ និងមានការរីកចំរើនគ្រប់កំរិតការងារ ព្រមទាំងសមេ្រចបានជោគជ័យ។    នៅក្នុងពិភពមនុស្សជាតិមានស្លាបពីរគឺម្ខាងស្លាបបុរសនិងម្ខាងទៀត

ស្លាបស្រ្តីប្រសិនបើស្លាបម្ខាងគ្មានលទ្ធភាព     និងខ្វះចន្លោះវានឹងធ្វើឲ្យប៉ះពាល់ដល់កម្លាំងស្លាបម្ខាងទៀត  ហើយថែមទាំងធ្វើឲ្យកម្លាំងហោះហើរមិនអាចដល់ទិស

ដៅបាន។  ដូច្នេះភាពពេញលេញនិងសុក្រឹតភាពនៃពិភពមនុស្ស  គឺអាស្រ័យលើការអភិវឌ្ឍស្មើគ្នានៃកត្តាទាំងពីរនេះ។

 

ង.  ការអប់រំបែបសាសនា និងវិទ្យាសាស្ត្រត្រូវតែបំពេញគ្នា

       តម្រូវការរបស់មនុស្សគឺការអភិវឌ្ឍន៍ផ្នែកស្មារតី    និងសម្ភារហើយទាំងពីរជួយបំពេញឲ្យគ្នាទៅវិញទៅមកពោលគឺការអប់រំផ្នែកស្មារតីជាការអប់រំតាមបែប

សាសនារីឯការអប់រំផ្នែកសម្ភារវិញគឺជាការអប់រំតាមបែបវិទ្យាសាស្ត្រទាំងសាសនានិងវិទ្យាសាស្ត្របង្រៀនយើងឲ្យមានជីវិតរស់នៅបានល្អឡើងហើយមានកំលាំង

ពលំមាំមួន សុខភាព  និង  អនាម័យប្រសើរឡើង។ប្រសិនបើខ្វះខាតផ្នែកណាមួយវាមិនគ្រប់គ្រាន់នោះទេ  ។    បើសិនជាមានតែការអប់រំតាមវិទ្យាសាស្ត្រតែមួយដោយ

ប្រាសចាកសាសនានឹងនាំមកនូវសេចក្តីវិនាស     ព្រោះមនុស្សនឹងធ្វើតាមអំពើចិត្តរហូតដល់បង្កើតអាវុធប្រល័យលោក  ។ បើមានតែការអប់រំតាមបែបសាសនាតែមួយ

វិញដោយខ្វះខាតតាមបែបវិទ្យាសាស្ត្រ លទ្ធផលចុងក្រោយមនុស្សមានជំនឿសើៗ  ដែលប្រាសចាគការពិតរហូតដល់ហ៊ានធ្វើអត្តឃាតព្រោះតែជំនឿរបស់គេ  ។    ប៉ុន្តែ

បើការអប់រំតាមបែបសាសនា    និងវិទ្យាសាស្ត្របានដើរទន្ទឹមគ្នាក្នុងការអភិវឌ្ឍន៍នោះវាធ្វើឲ្យមនុស្សជាតិទាំងឡាយមានការរីកចំរើនទៅមុខយ៉ាងរហ័សប្រកបដោយ

សុខុដុមរមនាជានិរន្ត  ។

 

 ច.  សារសំខាន់នៃការអប់រំ

 ការបង្ហាត់បង្រៀនមួយទៀតរបស់ព្រះបាហាអ៊ុលឡាហ៍គឺការអប់រំកុមារ ។    យើងជឿជាក់ថាវាជាកាតព្វកិច្ចរបស់ឳពុកម្តាយ  និងសង្គមចំពោះការអប់រំដល់កុមារ ។

កុមារ ៗត្រូវតែបានគេផ្តល់ឲ្យនូវការអប់រំផ្នែកចិត្តវិញ្ញាណឲ្យដូចជាផ្នែកសម្ភារដែរ។   ព្រះបាហាអ៊ុលឡាហ៍ទ្រង់មានព្រះរាជបន្ទូលថាៈ “វាជាករណីកិច្ចរបស់

ឳពុកម្តាយក្នុងការមើលឲ្យឃើញថាកូនៗទទួលបាននូវគុណសម្បត្តិផ្នែកចិត្តវិញ្ញាណ  ឲ្យដូចជាចំណេះដឹងដែលមានប្រយោជន៍      និងវិជ្ជាជីវៈដែលឲ្យ

ពួកគេទទួលបាននូវជីវិតដែលមានផ្លែផ្កា “ ។អង្គពិសិដ្ឋអាប់ឌុលបាហា(ជាបុត្រារច្បងរបស់ព្រះបាហាអ៊ុឡាហ៍)ទ្រង់មានព្រះរាជបន្ទូលថាៈ  ”ម្នាលអ្នកជាទី

ស្រលាញ់របស់ព្រះជាម្ចាស់និងអ្នកបំរើអើយ !        ចូរបង្ហាត់បង្រៀនកូនៗរបស់អ្នកដោយជីវិតនិងបេះដូង    ហើយបង្រៀនពួកគេនៅក្នុងសាលានៃគុណធម៌

និងសុក្រឹតភាព “ ពួកគេមិនត្រូវខ្វះខាតនូវរាល់បញ្ហាទាំងនេះទេហើយពួកគេក៏មិនត្រូវទទួលនូវផលមិនល្អនោះដែរ  ។ បើសិនជាក្មេងទាំងនោះមិនបានរស់

នៅក្នុងភាពល្អទេវាប្រសើរជាងឲ្យពួកគេរីកចំរើនធំធាត់ក្នុងភាពល្ងង់ខ្លៅជាក្មេងកញ្ឆោតក្រោយមកជីវិតពួកគេនឹងក្លាយទៅជារឿងក្តៅក្រហាយដោយមាន

ការខ្វះចន្លោះរាប់មិនអស់   មានការស្តីបន្ទោស   និងមិនមានការរាប់រកពីមនុស្សជាច្រើន  ។ពេលរឿងទាំងនោះកើតមានដល់កូនៗរបស់ខ្លួនពេលណាមួយ

នោះគ្រប់គ្នានឹងចោទសួរគ្នាថា:តើនេះជាបាបកម្មអ្វីទៅហើយអ្វីខ្លះដែលយើងមិនបានបំពេញ?ជាពិសេសមានវិប្បដិសារីអស់មួយជីវិត។

 

ឆ.  សារសំខាន់នៃការសូត្រធម៌

      នៅក្នុងពិភពខាងរាកាយ មនុស្សត្រូវការញុំាអាហារជារៀងរាល់ថ្ងៃ ។  បើយើង មិនញុំាទេយើងនឹងធ្លាក់ខ្លួនឈឺឬ ស្លាប់  ។    ដូច្នេះការញុំាអាហារជាក្រិតក្រមឬ

ជាច្បាប់មួយនៃជីវិតដែលយើងត្រូវគោរពតាម ។ បញ្ញាតិមួយក្នុងចំណោមបញ្ញាតិទាំងឡាយរបស់ទ្រង់គឺត្រូវ សូត្រធម៌ជាប្រចាំថ្ងៃ  ។  ការសូត្រធម៌វាជាអា

ហារ ផ្នែកខាងព្រលឹងវិញ្ញាណរបស់យើងឲ្យមានការលូតលាស់  ។    តាមរយៈការសូត្រធម៌ផងដែរព្រះប្រទានពរដល់កិច្ចការមនុស្សនិង ជួយដល់គាត់គ្រប់

យ៉ាង  ។មានធម៌បួងសួងដ៏ល្អឥតខ្ចោះជាច្រើនដូចសាសនាធំៗរបស់ពិភពលោកផងដែរដែលបានបង្ហាញដោយ ព្រះបប ព្រះបាហាអ៊ុលឡាហ៍និងដោយអង្គ

ពិសិដ្ឋអាប់ឌុលបាហាដែលយើងអាចសូត្រតែម្នាក់ឯង ឬ សូត្រជាក្រុម  និង  ក្នុងពេលប្រជុំការពិភាក្សា។      ធម៌បួងសួងមួយចំនួនជាធម៌ពិសេសហើយ

មួយចំនួនទៀតជាធម៌កាតព្វកិច្ច ។      ការសូត្រធម៌ជាការសន្ទនាជាមួយព្រះ  ។ ប្រសិនបើមនុស្សម្នាក់ស្រលាញ់នរណាម្នាក់ទៀតចំណង់ដ៏ខ្លាំងក្លារបស់

គាត់គឺការសន្ទនាជាមួយអ្នកដែលគាត់ស្រលាញ់ហើយចង់ស្ថិតនៅចំពោះមុខអ្នកនោះជានិច្ច។ការស្រលាញ់ចំពោះព្រះសាស្តានិង ចំពោះព្រះក៏ដូច្នោះដែរ ។

កាតព្វកិច្ចដ៏សំខាន់របស់សាសនិកគ្រប់គ្នាគឺការសន្ទនាជាមួយព្រះដោយការសូត្រធម៌ជាប្រចាំ   (រាល់ថ្ងៃ) ប្រកបដោយការគោរពខ្ពស់      និងមានភាពជឿ

ជាក់ព្រមទាំងប្រតិបត្តិជារៀងរហូត ។

 

ជ.ហាមនិយាយដើមគ្នា និង ការនិយាយមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ

       ព្រះបាហាអ៊ុលឡាហ៍ហាមដាច់ខាតចំពោះការនិយាយដើម  និងការនិយាយមួលបង្កាច់។  នេះមានសារសំខាន់ណាស់ព្រោះថាជាសត្រូវដ៏ធំបំផុតនៃសាមគ្គីភាព

គឺការនិយាយដើមគ្នា  ។  នៅពេលដែលអ្នកគ្រាន់តែទាក់ទងនឹងកំហុសនរណាម្នាក់ទៀត  គុណវិបត្តិនោះ កំហុសនោះគឺត្រូវបានបង្កើតជាបញ្ហាធំឡើងៗ  ។

អង្គពិសិដ្ឋអាប់ឌុលបាហា  មានបន្ទូលថា “  បើមនុស្សណាម្នាក់មានគុណវិបត្តិ៩ហើយមានគុណសម្បត្តិ១   ចូរយើងសំឡឹងមើលគុណសម្បត្តិ១នោះ។ តែបើ

មនុស្សណាម្នាក់មានគុណវិបត្តិ១ ហើយមានគុណសម្បត្តិ ៩ ចូរយើងសំឡឹងមើលគុណសម្បត្តិ៩នោះវិញទើបប្រសើរ” ។

 

ឈ.  ចូរកុំស្តាប់រឿងអាក្រក់ និង កុំមើលរឿងអាក្រក់

         ព្រះបាហាអ៊ុលឡាហ៍ មានព្រះបន្ទូលថាៈ “ឱសាវ័កទាំងឡាយអើយ!   ចូរកុំស្តាប់រឿងអាក្រក់  កុំមើលរឿងអាក្រក់  ចូរកុំបន្ថោកខ្លួនឯង  កុំតឹងតែង និង កុំទួញ

សោកឡើយ ។  ចូរកុំនិយាយអាក្រក់ប្រសិនបើអ្នកមិនចង់ឮសំដីនេះមកលើខ្លួនអ្នក     ហើយកុំបំភ្លើសកំហុសរបស់អ្នកដទៃដើម្បីបិទបាំងកំហុសរបស់ខ្លួន

កុំមើលងាយអ្នកដទៃបើពុំចង់ឲ្យគេមើលងាយអ្នកវិញ។ ចូររស់នៅតាមអាយុសង្ខារបស់អ្នកដែលកំពុងរំកិលទៅមុខយ៉ាងឆាប់រហ័ស  ពីមួយថ្ងៃទៅមួយថ្ងៃ។

ចូរលះបង់ក្តីមន្ទិលសៅហ្មងក្នុងចិត្តចូរធ្វើឲ្យបេះដូងរបស់អ្នកបរិសុទ្ធ  ចិត្តគំនិតជ្រះថ្លា ចូរត្រេកអរនឹងសេចក្តីសុខ និង ភាពរីកចំរើនរបស់អ្នកដទៃហើយចូរពិនិត្យនូវទង្វើ

របស់ខ្លួនជាប្រចាំថ្ងៃ   ។

 

ញ.  ហាមសេពសុរា និង សារធាតុញៀន

         ការទទួលទានសុរាគឺ   ជាជម្ងឺសង្គមមួយដ៏សាហាវក្នុងចំណោមជម្ងឺសង្គមដទៃទៀត។វាបង្កឲ្យមានអំពើហិង្សា  ខូចសុខភាព  បាត់បង់សេចក្តីថ្លៃថ្នូរ   ខាតពេល

វេលា  បាត់បង់ទ្រព្យសម្បត្តិ។  ព្រះបានប្រទានដល់យើងនូវអំណាចដែលជាអំណោយដ៏ពិសេស   (តាំងពីការចាប់ផ្តើមនូវអំបូរមនុស្សលើផែនដីមលម្លេះ)ដែលខុសពី

សត្វធាតុគឺ ប្រាជ្ញា ។ កាលណាយើងសេពគ្រឿងស្រវឹងគ្រឿងញៀនវាធ្វើឲ្យបាត់បង់នូវអំណោយដ៏ពិសេសរហូតដល់ប្រព្រឹត្តិមនុស្សឃាត ។  ធាតុពិតរបស់គ្រឿង

ស្រវឹង   គ្រឿងញៀនគឺបំផ្លាញទាំងសុខភាពរាងកាយ    និងសតិបញ្ញាស្មារតីមិនមែនមកពីសាសនាហាមប្រាមនោះទេគឺវិទ្យាសាស្ត្រក៏បានអប់រំពីផលប៉ះពាល់របស់

វាដែរមួយផ្នែកធំ  ។

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា