សហគមន៍សាសនាបាហៃប្រចាំកម្ពុជា
កិត្តិមជនដ៏សំខាន់ និងស្ថាប័ន
ព្រះបប
ព្រះបាហាអ៊ុលឡាហ៍
អង្គពិសិដ្ឋអាប់ឌុលបាហា
សូហ្គីអែហ្វិនឌី
ធម្មសភាយុត្តិធម៌សកល
មជ្ឈមណ្ឌលបាហៃពិភលេាក

 

ព្រះបបជាអ្នករៀបចំផ្លូវឲ្យព្រះបាអ៊ុលទ្បាហ៍

 

“ជីវិតរបស់ព្រះអង្គគឺជាគំរូក្លាហានមួយក្នុងចំណោមគំរូក្លាហានដ៏រុងរឿងបំផុតដែសជាអភ័យឯកសិទ្ធរបស់មនុស្សជាតិដើម្បីសង្កេតមើល…”កម្មវត្ថុដែល

ជាភស្តុតាងបង្ហាញអោយឃើញដោយអ្នកនិពន្ធជនជាតិបារាំងដ៏សំខាន់នេះមានឈ្មោះថា អេ អែល អិម នីកូឡាស(A.L.M. Nicolas)លោកបានសរសេរថា

ព្រះបប   គឺជាកិត្តមជនដែលគេបានទាយទុកជាមុនដ៏ល្បីល្បាញជាប្រវត្តិសាស្រ្តក្នុងសតវត្យទី១៩។

 

នៅក្នុងអំទ្បុងពេលកន្លះសតវត្សទី១៩ ដំបូងពលវសទ្ធាសហស្សវត្សបានធ្វើអោយមនុស្សជាតិជាច្រើនពាសពេញពិភពលោកបានយល់ច្បាស់គឺនៅចំ

ពេលដែលអ្នកកាន់សាសនាគ្រិស្តបានរំពឹងទុកថាព្រះយេស៊ូនឹងវិលត្រទ្បប់មកវិញដែលនៅពេលនោះរលកនៃការរំពឹងទុកនោះបានបក់កាត់តាមអ្នកកាន់

សាសនាអ៊ីស្លាមថា         ”ព្រះប្រចាំយុគសម័យកាល ”នឹងបង្ហាញព្រះកាយ។ដោយមានការបំពេញពីព្យាករណ៍នៅក្នុងគម្ពីររបស់ពូកគេនោះ   ទាំងអ្នក

កាន់សាសនាគ្រិស្ទហើយនិងអ្នកកាន់សាសនាអ៊ីស្លាមបាននឹកក្នុងចិត្តថាយុគសមយ័ស្មារតីថ្មីនឹងជិតចាប់ផ្តើមហើយ។

 

ការរំជើបរំចួលពីមេដឹកនាំសាសនាថ្មីនេះនៅក្នុងប្រទេសភើសៀ(អ៊ីរ៉ង់)បានឡើងដល់កម្រិតកំពូលនៅក្នុងខែឧសភាថ្ងៃទី២៣ឆ្នាំ១៨៤៤គឺនៅចំពេលដែល

ពាណិជ្ជករវយ័ក្មេងម្នាក់     -ដែលមានឈ្មោះថា-បប បានប្រកាសថាព្រះអង្គគឺជាអ្នកបំពេញការត្រាស់ដឹងរបស់ព្រះអាទិទេពដែលនាំទៅរកការផ្លាស់

ប្ដូរជីវិតចិត្តវិញ្ញាណរបស់អម្បូរណ៏មនុស្សដែលបានសន្យាទុកមកជាយូរហើយ។នៅក្នុងសេចក្ដីប្រកាសនោះព្រះបបមានបន្ទូលថា “ឱមនុស្សជាតិរបស់

ពិភពផែនដីអើយ…’’ពិតណាស់ពន្លឺដែលជាភាពរុងរឿងរបស់ព្រះនាមលេចទ្បើងនៅក្នុងចំណោមរបស់ពួកអ្នកហើយចូរអ្នកផ្ទៀងសោតារបស់អ្នកស្ដាប់

ទៅសំនៀងពិសិដ្ឋរបស់ព្រះ      សំនៀងពិសិដ្ឋរបស់ព្រះនេះមាននៅក្នុងគម្ពីរត្រឹមត្រូវតាមកន្លងដែលអាចនាំផ្លូវអោយអ្នកឆ្ពោះទៅកាន់មាគ៌ាសន្តិភាព

ត្រឹមត្រូវបាន…’’ជាការកែតម្រង់នៃការដើរថយ ក្រោយរបស់សីលធម៌ដែលកំពុងតែយ៉ាប់យ៉ើនទ្បើងៗនៅក្នុងសហគមន៍ជនជាតិភើសៀននោះព្រះបប

បានប្រកាសថាដើម្បីបន្ថយអោយមានស្មារតីហើយនិងដើម្បីអោយមានការរីកចម្រើនទៅមុខផ្នែកខាងសង្គមនោះគឺស្ថិតនៅលើ’’សេចក្តីស្រលាញ់និង

មេត្តា’’មិនមែនជា’’ការប្រើកម្លាំងនិងការបង្ខិតបង្ខំទ្បើយ’’តាំងតែពីពេលនោះមកព្រះបបបានដាស់អស់ទាំងមនុស្សគ្រប់ជាន់ថ្នាក់អោយមានសេចក្ដី

សង្ឃឹមនិងមានអាម្មណ៍រំភើបរីករាយយ៉ាងខ្លាំងហើយរំពេចនោះការត្រាស់ដឹងរបស់ព្រះអង្គក៏បានឆក់ដួងចិត្តសាវករាប់ពាន់នាក់អោយទទូលស្គាល់ព្រះអង្គ។

ព្រះបាហាអ៊ុលឡាហ៍: ព្រះសាស្តារបស់ព្រះ

 

“ព្រះភ័ក្ររបស់គាត់ដែលខ្ញុំបានគយគន់ ខ្ញុំមិនអាចបំភ្លេចបានឡើយ     ហើយទោះបីជាយ៉ាងណាទៀតនោះខ្ញុំមិនអាចពិពណ៌នាបានទេ។    កែវនេត្រាដ៏

មុតស្រួចទាំងគូរនោះហាក់បីដូចជាបានយល់ដឹងនូវវិញ្ញាណក្ខន្ធរបស់មនុស្សម្នាក់  អានុភាព   និង សិទ្ធិអំណាចស្ថិតនៅលើចិញ្ចើមដ៏សប្បុុរសរបស់គាត់

…មិនចាំបាច់សាកសួរថាខ្ញុំបានឈរនៅចំពោះវត្តមានរបស់នរណាទេ”      នៅពេលខ្ញុំបង្អោនខ្លួនចំពីមុខមនុស្សម្នាក់ដែលជាគោលដៅនៃសេចក្តីរាប់អាន

និងសេចក្តីស្រលាញ់ដែលស្តេចច្រើនអង្គមានក្តីច្រណែន និង ចៅអធិរាជប្រាថ្នាបានបរាជ័យ។”ព្រះបាហាអ៊ុលឡាហ៍ត្រូវបានគេពិពណ៌នាដោយអ្នក

បុព្វភាសានៃសាកលវិទ្យាល័យ ខាំប្រ៊ីជដ៏ល្បីល្បាញគឺលោក អិដវាឌ ហ្គ្រានវីលឡ៍ ប្រោនន៍(Edward Granville Browne)ក្នុងឆ្នាំ១៨៩០។    នៅពេលនោះ

ព្រះបាហាអ៊ុលឡាហ៍ជាអ្នកទោស និង និរទេសអស់រយ:ពេលជិត៤០ឆ្នាំ    ហើយការបង្ហាត់បង្រៀនរបស់ទ្រង់គឺត្រូវបានគ្របដណ្តប់ដោយភាពងងឹត។

ថ្ងៃនេះទ្រង់ត្រូវបានគេទទួលស្គាល់ដោយសាសនិករាប់លាននាក់ទូទាំងពិភពលោក ជាព្រះសាស្តារបស់ព្រះ ឬ ជាគ្រូបង្រៀនអាទិទេពសម្រាប់យុគ

សម័យនេះ។ យោលទៅតាមជំនឿរបស់បាហៃ ព្រះសាស្តាទាំងអស់របស់ព្រះរួមមានព្រះម៉ូសេស   ព្រះអាប់ប្រាហាំ  ព្រះគ្រិស្គមូហាម៉ាត់   គ្រីស្នា និង ព្រះ

ពុទ្ធបានលេចព្រះកាយចន្លោះគ្នាទូទាំងប្រវត្តិសាស្ត្រដើម្បីចាប់ផ្តើមបង្កើតប្រព័ន្ធអស្ចារ្យផ្នែកសាសនានៅលើសកលលោក។ ព្រះសាស្តាគ្រប់ព្រះអង្គបាន

បញ្ជួនដោយព្រះដែលជាអ្នកបង្កើតប្រកបដោយសេចក្តីស្រលាញ់ដើម្បីធ្វើឲ្យយើងស្គាល់ព្រះហើយគោរពបូជាទ្រង់  ព្រមទាំងនាំមកនូវអរិយធម៌របស់

មនុស្សជាតិទៅនឹងកំរិតខ្ពង់ខ្ពស់នៃភាពជោគជ័យ។ ឋាន:ភាពនៃព្រះសាស្តាគ្រប់ព្រះអង្គគឺមានភាពក្នុងការបង្កើតរបស់ព្រះ។       ធម្មជាតិដ៏សំខាន់របស់

ទ្រង់គ្រប់ព្រះអង្គគឺពីរយ៉ាង: គ្រប់ព្រះអង្គគឺមនុស្ស និង អាទិទេព។     ប៉ុន្តែព្រះអង្គគ្រប់អង្គមិនដូចគ្នាបេះបិទដូចព្រះឡើយ ដែលជាអ្នកបង្កើត អ្នកដែល

គេមិនអាចស្វែងយល់បាន។   អត្ថន័យរបស់ព្រះ ព្រះបាហាអ៊ុលឡាហ៍បាននិពន្ធដូចតទៅ:  ពិតប្រាកដណាស់ព្រះគឺមានតែមួយ និស្សារណារបស់ទ្រង់

គឺមានតែមួយ    កេតនភ័ណ្ឌរបស់ទ្រង់គឺមានតែមួយ កិច្ចការរបស់ទ្រង់គឺមានតែមួយទូទាំងអនន្តភាព។     ប្រសិនបើមានការប្រៀបធៀប  ហើយនិងរាល់

ការប្រៀបធៀបគឺអនុវត្តបានតែចំពោះមាបនកម្មរបស់ទ្រង់ប៉ណ្ណោះ    ហើយការគិតទាំងអស់នៃការប្រៀបធៀបគឺការកិតដែលស្ថិតនៅកម្មសិទ្ធិនៃអ្នក

ដែលបម្រើទ្រង់ប៉ុណ្ណោះ។      និស្សារណារបស់ទ្រង់គឺខ្ពស់លើសនៃការពិពណ៌នានៃមាបនកម្មរបស់ទ្រង់ដែលមានភាពខ្ពង់ខ្ពស់     ហើយនិងមិនអាច

វាស់ស្ទង់បាន។ មានតែទ្រង់ប៉ុណ្ណោះបានគង់ប្រថាប់ក្នុងរាជបល្ល័ង្កនៃភាពអស្ចារ្យបំផុតដែលប្រកបដោយភាពរុងរឿងដែលគ្មាននរណាម្នាក់ចូលទៅបាន

ឡើយបក្សាបក្សីនៃបេះដូងរបស់មនុស្សទោះបីជាមានលទ្ធភាពហោះហើរបានខ្ពស់យ៉ាងណានោះ   ក៏មិនអាចសង្ឃឹមថាទៅដល់និស្សារណាដែលមិន

អាចស្វែងយល់បានរបស់ទ្រង់ឡើយ។ ព្រះនោះហើយគឺជាអ្នកបង្កើតនូវអ្វីគ្រប់យ៉ាង    ទ្រង់គឺជាអ្នកធ្វើឲ្យរាល់ការបង្កើតទាំងឡាយមានជីវិតស្រស់

បំព្រងដោយពាក្យបណ្តាំរបស់ទ្រង់។ លើសពីនេះទៅទៀតព្រះបាហាអ៊ុលឡាហ៍មានព្រះបន្ទូលពីព្រះមាននៅក្នុងធម៌មួយថា:ឧត្តមភាពរបស់ទ្រង់គឺ

មានខ្ពង់ខ្ពស់ដែលមិនអាចវាស់ស្ទង់បានគឺស្ថិតនៅខាងលើនៃការប៉ុនប៉ងទាំងឡាយដើម្បីវាស់វែងនៃភាពអស្ចារ្យនៃបុព្វហេតុរបស់ទ្រង់      ស្ថិតលើនៃ

ការប្រៀបធៀបទាំងអស់ដែលមនុស្សម្នាក់បំពារបំពាន         ស្ថិតលើនៃរាល់ការព្យាយាមនៃអណ្តាតរបស់មនុស្សដើម្បីនិយាយអំពីភាពម៉ឺងម៉ាត់នៃភាព

អស្ចារ្យរបស់ទ្រង់។

 

អង្គពិសិដ្ឋអាប់ឌុលបាហាជា: មជ្ឈមណ្ឌលនៃកិច្ចព្រមព្រៀង

 

  នៅថ្ងៃទី២៩  ខែវិឆ្ឆិកា ១៩២១ មនុស្សចំនួនមួយម៉ឺននាក់ ដែលមានជំនឿខុសគ្នាដូចជាអ្នកកាន់សាសនា ជី្វហ្វ     គ្រឹស្ត ហើយនិងអ្នកកាន់សាសនាអ៊ីស្លាមព្រម

ទាំង មកពីគ្រប់ ជំនឿសាសនា និង  និកាយ ជាច្រើនបានប្រមូលផ្តុំគ្នានៅលើភ្នំ កាម៉ែល នៅក្នុងទឹកដីស័ក្តិសិទ្ធ ដើម្បីកាន់ទុក្ខបុគ្គលដ៏គំរូឥតខ្ចោះ     ដែលបាន

សោយទីវង្គត    ដែលត្រូវបានគេលើកសរសើរថាជានិស្សារណានៃ " គុណធម៌និងគតិបណ្ឌិត  ចំណេះដឹងនិងភាពសប្បុរសធម៌"។  នៅក្នុងឱកាសនោះ   អង្គ

ពិសិដ្ឋអាប់ឌុលបាហា ជាព្រះរាជបុត្រារបស់ ព្រះបាហាអ៊ុលឡាហ៍ហើយត្រូវបានគេជ្រើសជាអ្នកស្នងតំណែងនោះ គឺត្រូវបានពិពណ៌នាដោយ អ្នកដឹកនាំជនជាតិ

ជ្វីហ្វម្នាក់ថាជា " គំរូជីវិតនៃការលះបង់ខ្លួន"    ហើយបានបកស្រាយដោយវាគ្មិននៃសាសនាគ្រឹស្គម្នាក់ថាជា:មនុស្សម្នាក់ដែលនាំមនុស្សជាតិទៅរក  "មាគ៌ានៃ

សច្ចធម៌"  ហើយ   អ្នកដឹកនាំមូស្លីមដែលមានឋានៈធំដុំម្នាក់បានពណ៌នាថាជា "សសរទ្រូងនៃសន្តិភាព" ហើយជាគំរូឥតខ្ចោះនៃ      "ភាពរុងរឿង និងភាពល្បី

ល្បាញ"។  តាមរយៈអ្នកសង្កេតណ៍ការនៅបស្ចិមប្រទេសពិធីបុណ្យបញ្ចុះសពរបស់ទ្រង់ បាននាំមកនៅហ្វូងមនុស្សដ៏ច្រើនដែលបង្ហាញនូវភាព "សោកស្តាយសំរាប់

ការសោយទីវង្គតរបស់ទ្រង់"     ប៉ុន្តែពួកគេត្រេកអរផងដែរចំពោះឆាកជីវិតរបស់ទ្រង់។អង្គពិសិដ្ឋអាប់ឌុលបាហា ត្រូវបានគេស្គាល់ទាំងបស្ចឹមប្រទេសនិងអាស៊ីបូព៌ា

ថាជា អ្នកនាំសារនៃសន្តិភាពម្នាក់  ជាអ្នកគាំទ្រនៃយុត្តិធម៌ ហើយជាអ្នកដឹកនាំគាំទ្រនៃជំនឿថ្មីមួយ។    អង្គពិសិដ្ឋអាប់ឌុលបាហាធ្វើដំណើរទៅអាមេរិចខាងជើង

និងអ៊ឺរ៉ុប ដែលធ្វើឲ្យមានការប្រែប្រួលប្រវត្តិសាស្ត្រ តាមរយ:ព្រះរាជបន្ទូល និង គំរូរបស់ទ្រង់ហើយព្រះអង្គបានប្រកាសនូវសារសំខាន់នៃគោលការណ៍នៃសាសនា

របស់ព្រះបិតាប្រសើទ្រង់ប្រកបដោយភាពទាក់ទាញ។   ទ្រង់ពោលអះអាងថា "សេចក្តីស្រឡាញ់គឺជាច្បាប់ដ៏សំខាន់អស្ចារ្យបំផុត" នោះគឺជាមូលដ្ឋានគ្រឹះនៃ "

អារ្យធម៌ពិត" ហើយជា"សេចក្តីត្រូវការដ៏សំខាន់និងចាំបាច់របស់មនុស្សជាតិនោះគឺសហប្រត្តិបតិការនិងបដិភាព(ការធ្វើសម្បទានទៅវិញទៅមក)"នៅក្នុងចំនោម

មនុស្សទាំងឡាយ និង ចំពោះគ្រប់វិញ្ញាណក្ខន្ធដែលបានឆ្លងកាត់មាគ៌ារបស់ទ្រង់។

 

សូហ្គីអែហ្វិនឌី(អ្នកគាំពារសាសនាបាហៃ)

 

បន្ទាប់ពីមរណ:ភាពរបស់អង្គពិសិដ្ឋអាប់ឌុលបាហានៅក្នុងឆ្នាំ១៩២១មក       ភាពជាអ្នកដឹកនាំរបស់សហគមន៏បាហៃបានឆ្លងចូលដំណាក់កាលវិវត្តន៏ថ្មីមួយ

ដែលចេញពីសណ្តាប់ធ្នាប់ការគ្រប់គ្រងពីបុគ្គលទៅកាន់ការគ្រប់គ្រងដែលបង្កើត(សរសរស្តមភ្លោះ)របស់ភាពជាអ្នកគាំពារហើយនិងធម្មសភាយុត្តិធម៏សកល។

សណ្តាប់ធ្នាប់គ្រប់គ្រងនេះគឺត្រូវបានដឹងមុនដំបូងដោយព្រះបាហាអ៊ុលឡាហ៍នៅក្នុងគម្ពីច្បាប់របស់ទ្រង់ហើយត្រូវបានគេធ្វើអោយចេញជារូបរាងឡើងកាន់តែ

ច្បាស់ដោយអង្គពិសិដ្ឋអាប់ឌុលបាហាដែលនៅក្នុងបណ្តាំនិងមរតកសាសន៏របស់ទ្រង់។   នៅក្នុងឯកសារនេះអង្គពិសិដ្ឋអាប់ឌុលបាហាបានតែងតាំងចៅប្រុស

ច្បងរបស់ទ្រង់គឺលោកសូហ្គីអែហ្វិនឌីជាអ្នកគាំពាររបស់សាសនាបាហៃហើយផងដែរនោះទ្រង់បានចងុលបង្ហាញពីការបោះឆ្នោតជ្រើសរើសធម្មសភាយុត្តិធម៏

សកល    នាពេលអនាគតដែលជាស្ថាប័ននិតិបញ្ញាត្តិដែលអ្នកគាំពារត្រូវធ្វើជា”អ្នកដឹកនាំគួរឲ្យគោរពហើយក៏ជាសមាជិកដែលមានចរិកលក្ខណ:ប្លែកពីគេអស់

មួយជីវិត”។

 

នៅក្នុងយុគសម័យរបស់អង្គពិសិដ្ឋអាប់ឌុលបាហាជាពេលដែលមិនទាន់បានបង្កើតធម្មសភាយុត្តិធម៌សកលនៅឡើយទេ   ហើយវាជាបន្ទុករបស់អ្នកគាំពារ

ដែលបានចាក់គ្រឹះយ៉ាងរឹងមាំអស់រយ:ពេល៣០ ឆ្នាំនៃដំណែងរបស់គាត់ជាអ្នកដឹកនាំសាសនារបស់ព្រះបាហាអ៊ុលឡាហ៍។ ឆ្លងកាត់ជាច្រើនឆ្នាំ    លោក

សូហ្គីអែហ្វិនឌីបានអប់រំសហគមន៏បាហៃអំពីរបៀបគ្រប់គ្រងរបស់ជំនឿ បាហៃ   ហើយនិងបានរៀបចំវាសម្រាប់ការស្ថាបនាជាចុងក្រោយនៃស្ថាប័នកណ្តាល

ដោយការសរសេយ៉ាងជាក់លាក់អំពីទំនាក់ទំនងរបស់អ្នកគាំពារហើយនិងធម្មសភាយុត្តិធម៏សកល       ស្ថាប័នទាំងពីរទ្រង់បានពិពណ៌នាជា”មានភាពល្អ

ប្រពៃពីពូជពង្ស      មានភាពច្បាស់លាស់ក្នុងតួនាទីរបស់គេ     ហើយត្រូវពឹងពាក់គ្នាទៅវិញទៅមកក្នុងគោលដៅនិងគោលបំណងរបស់គេ”។     ទ្រង់បានបន្ត

ថ្លែងថាគោលបំណងរួមរបស់ពួកគេគឺ        “ត្រូវតែធានាបន្តចំពោះការតែងតាំងដ៏ពិសិដ្ឋនេះឆ្ពោះសំដៅប្រកបដោយនិរន្តភាពដែលបង្ហូរប្រភពនៃជំនឿរបស់

យើង        ដើម្បីការពារសាមគ្គីភាពនៃអ្នកជំនឿរបស់វា       ហើយនិងពង្រឹងនៅការប្រកាន់ខ្ជាប់នូវធម៌វិន័យ      ហើយនិងមានភាពបត់បែននសការបង្ហាត់បង្រៀន

របស់ខ្លួន។ ស្ថាប័នរបស់អ្នកគាំពារ  គឺជាអត្ថន័យរបស់ព្រះបាហាអ៊ុលឡាហ៍សម្រាប់ការផ្តល់ចំពោះការបន្តនៃការបកប្រែឥតមានកំហុសចំពោះបន្ទូលរបស់

ទ្រង់។ ម្យ៉ាងវិញទៀតតួនាទីរបស់ធម្មសភាយុត្តិធម៏សកលគឺបង្កើតច្បាប់អាស្រ័យទៅលើរឿងរ៉ាវ           “ដែលមិនបង្ហាញអោយឃើញយ៉ាងច្បាស់នៅក្នុងគម្ពី

ស័ក្តិសិទ្ធ”នោះទេ។លោកសូហ្គីអែហ្វិនឌីបានមានប្រសាសន៏ថា    “ការបំពេញភារកិច្ចក្នុងការតភ្ជាប់គ្នាជាមួយការងារគ្រប់គ្រងស្ថាប័នទាំងពីរនោះមិនអាចបែក

ចេញពីគ្នាបានទេ       សម្របសមួលសកម្មភាពរបស់វា      ជំរុញឲ្យមានការចាប់អារម្មណ៏       ការបង្កើតច្បាប់ ហើយនិងការការពារស្ថាប័នបន្ទាប់នានារបស់វា”។

 

ធម្មសភាយុត្តិធម៌សកល

 

សេចក្តីខំប្រឹងប្រែងរបស់បាហៃព្យាយាមចូលរួមដើម្បីស្ថាបនាពិភពលោកថ្មីមួយគឺប្រតិបត្តិទៅតាមប្រព័ន្ធរដ្ឋបាលដែលបានអនុម័តដោយព្រះបាហាអ៊ុលឡាហ៍

ដែលបានបង្កើតច្បាប់និងយន្តការនានាដើម្បីធ្វើឲ្យប្រាដកច្បាស់ថាសច្ចភាពមាននៅក្នុងកិច្ចការរបស់មនុស្សលោក។ការបង្កើតប្រព័ន្ធបោះឆ្នោតនិង

គោលការណ៍ពិគ្រោះយោបល់ ដែលជាសណ្តាប់ធ្នាប់រដ្ឋបាលរបស់បាហៃគឺត្រូវបានរៀបចំឡើងក្រោមក្រុមប្រឹក្សាគ្រប់គ្រងដែលបានបោះឆ្នោតដែលប្រតិបត្តិការ

នៅកំរិតតំបន់  ជាតិ   និងកំរិតអន្តរជាតិ។ធម្មសភាយុត្តិធម៌សកលគឺជាអង្គកំពូល   ដែលមានសិទ្ធិអំណាចនៃការតាក់តែងច្បាប់អន្តរជាតិនៃប្រព័ន្ធនេះ-   ដែល

មានសមាជិកជាប់ឆ្នោតចំនួនប្រាំបួនរូបសម្រាប់ចន្លោះពេលប្រាំឆ្នាំ      ដែលត្រូវបានជ្រើសរើសដោយសមាជិកទាំងអស់នៃស្ថាប័នគ្រប់គ្រងបាហៃក្នុងប្រទេស

និមួយនៃបាហៃពិភពលោក។     ព្រះបាហាអ៊ុលឡាហ៍បានសរសេរថាសមាជិកទាំងអស់នៃធម៌សភាយុត្តិធម៌សកលគឺ“ជាបុគ្គលដែលជាទីទុកចិត្តបំផុតខ្ពស់

លើសគេរបស់ព្រះក្នុងចំណោមសាវ័កនៃអ្នកបំរើរបស់ទ្រង់ទាំងអស់។ “ធម៌សភាយុត្តិធម៌សកលធ្វើការដោយផ្ទាល់លើកិច្ចការស្មារតីនិងកិច្ចការរដ្ឋបាល  នៃ

សហគមន៍បាហៃអន្តរជាតិ។ស្ថាប័នមួយនេះការពារមរតកស្មារតីដែលបានបន្សល់ទុកឲ្យចំពោះវាដោយការបង្ហាញ“សមិទ្ធិកម្មនៃលក្ខណ:គុណសម្បត្តិស្មារតី

ដែលនឹងចង្អុលបង្ហាញជីវិតបាហៃជាបុគ្គលនិងជារួម”។   ការអភិរក្សអត្ថបទដ៏ពិសិដ្ឋរបស់បាហៃនិងការថែរក្សា ”ភាពមិនគួរបំពាន” របស់ពួកគេការគាំទ្រនិង

ការការពារសហគមន៍បាហៃ ហើយនិងការជួយឲ្យមានសេរីភាពពីការ“ការដាក់បន្តឹងនៃការបង្ក្រាបនិងការធ្វើទុកបុកម្នេញ”      ការការពារនិងការអភិវឌ្ឍនៃ

ពិភពស្មារតីនិងមជ្ឈមណ្ឌលខាងផ្នែកគ្រប់គ្រងនៃសាសនាបាហៃ ព្រមទាំងការការពារ“សិទ្ធិរបស់បុគ្គលផ្ទាល់ខ្លួន”និងការការពារ សេរីភាព និងការបណ្តើម

គំនិតនៃបុគ្គលគ្រប់រូប។”ព្រះបាហាអ៊ុលឡាហ៍បានសរសេរថា “ពីមួយថ្ងៃទៅមួយថ្ងៃតែងតែមានបញ្ហាថ្មីៗកើតឡើងជាប្រចាំ    ហើយមធ្យោបាយនៃដំណោះ

ស្រាយចំពោះកិច្ចការនានាគួរត្រូវបានសំដៅចំពោះសមាជិកទាំងឡាយនៃធម្មសភាយុត្តិធម៌សកល        ដែលពួកគាត់អាចដោះស្រាយយោលទៅតាមតម្រូវការ

នានាព្រមទាំងតាមស្ថានភាពនៃពេលវេលា”។ស្ថាប័នមួយនេះត្រូវបានផ្តល់សិទ្ធិជូនដោយព្រះបាហាអ៊ុលឡាហ៍   ដើម្បីតាក់តែងច្បាប់លើគ្រប់រឿងរ៉ាវទាំងអស់

ជាពិសេសច្បាប់ទាំងឡាយដែលមិនបានចែងក្នុងគម្ពីរសាសនាបាហៃ។      ធម្មសភាយុត្តិធម៌សកលគឺជាស្ថាប័នដែលថែរក្សាសហគមន៍បាហៃរាល់ការ

ប្រែប្រួលរបស់ពិភពលោក។ លើសពីនេះទៅទៀត ដើម្បីឆ្លើយតបនឹងទំនួលខុសត្រូវរបស់វាចំពោះការនាំទៅរកភាពលូតលាស់  និងភាពរីកចំរើននៃសហគមន៍

បាហៃពិភពលោក      ធម្មសភាយុត្តិធម៌សកលគឺត្រូវបានណែនាំដោយព្រះបាហាអ៊ុលឡាហ៍ដើម្បីប្រើប្រាស់ឥទ្ធិពលវិជ្ជមានចំពោះសុខមាលភាពទូទៅរបស់

មនុស្សលោក។       ស្ថាប័ននេះត្រូវបានដាស់តឿនដោយទ្រង់ដើម្បីធានាឲ្យប្រាកដថា “ការបណ្តុះបណ្តាលមនុស្ស  ការរឹតចំណងសាមគ្គីភាពនៃជាតិសាសន៍

និមួយៗការការពារសិទ្ធិមនុស្ស  ហើយនិង ការការពារកិត្តិយសរបស់គាត់” ។    នៅក្នុងសេចក្តីព្រមព្រៀងដោយការណែនាំរបស់ព្រះបាហាអ៊ុលឡាហ៍ទាំងនេះ

បានចែងថា      ធម្មសភាយុត្តិធម៌សកលត្រូវតែព្យាយាមឲ្យអស់ពីកំលាំងកាយចិត្តដើម្បីជម្រុញលើកស្ទួយឲ្យមានសន្តិភាពនិង ស្ថេរភាពអន្តរជាតិ ព្រមទាំង

បង្កើតឲ្យមានញតិ្តនៃការបណ្តើមគំនិតផ្សេងៗនៅក្នុងវិស័យសិទ្ធិមនុស្ស ភាពរីកចំរើនរបស់ស្រ្តីហើយនិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

 

មជ្ឈមណ្ឌលបាហៃពិភពលោក

 

ដូចគ្នានឹងករណីរបស់សាសនាពិភពលោកបីផ្សេងទៀតដែរ      (សាសនាជ្វីប គ្រឹស្ត និងអ៊ីស្លាម) វាគឺជាចំណងនៃស្ថានភាពប្រវត្តិសាស្ត្រដែលចងភ្ជាប់ជំនឿបាហៃទៅនឹង

ដែនដីពិសិដ្ឋ។        គេហដ្ឋាន ហើយនិងទីកន្លែងដទៃទៀតជាប់ទាក់ទងជាមួយនិងការនិរទេសរបស់ព្រះបាហាអ៊ុលឡាហ៍       និងអង្គពិសិដ្ឋអាប់ឌុលបាហានៅពេលនេះ

ត្រូវបានរៀបចំឡើងវិញប្រកបដោយក្តីស្រឡាញ់   ដោយសហគមន៍បាហៃ។ រៀងរាល់ឆ្នាំ មានបាហៃរាប់ពាន់នាក់ទៅទស្សនាក្រុងហៃហ្វា  និងទីកន្លែងជុំវិញនោះ ក្នុងនាម

ជាអ្នកធម្មយាត្រា និងមានសិទ្ធិជាពិសេសក្នុងការចូលទៅទស្សនាទីកន្លែងទាំងនេះ         ដោយមានការអមដំណើរពីអ្នកជំនឿផ្សេងទៀត ដែលមកពីគ្រប់ទិសទីនៃពិភព

លោក។ ចន្លោះពេល៥ឆ្នាំម្តង ប្រតិភូដែលត្រូវបានគេបោះឆ្នោតជាសមាជិកនៃសហគមន៍បាហៃក្នុងប្រទេសនិមួយៗមកជួបជុំគ្នានៅទីក្រុងហៃហ្វាដើម្បីបោះឆ្នោតសមាជិក

ធម្មសភាយុត្តិធម៌សកល ដែលចាត់ចែងរៀបចំកិច្ចការអន្តរជាតិនៃជំនឿសាសនាពីអាសន:នៅលើភ្នំខាម៉ែល។ បុគ្គលិករបស់ធម្មសភាយុត្តិធម៌សកលមានបាហៃដែលស្ម័គ្រ

ចិត្តមកពីទីកន្លែងនិងទឹកដីផ្សេងៗគ្នាជាច្រើនក្នុងពិភពលោក។      ការរស់នៅក្នុងតំបន់ហៃហ្វាសមាជិកបុគ្គលិកទាំងអស់ដែលបំរើដោយមានការអញ្ជើញមកបម្រើក្នុង

អំឡុងពេលខុសៗគ្នា។

 

មជ្ឈមណ្ឌលបាហៃពិភពលោកៈ ចំនុចប្រសព្វគ្នាសំរាប់សហគមន៍ជាសកល

 

មុនពេលព្រះបាហាអ៊ុឡាហ៍យាងឡើងឋានសួគ៌    ទ្រង់បានបញ្ជាក់ឲ្យឃើញថាទីបញ្ជាការពិភពលោកសម្រាប់ជំនឿនោះគឺទ្រង់បានរកឃើញថានឹងត្រូវស្ថិតនៅភូមិភាគ

ខាងជើងនៃទីក្រុងហៃហ្វាដែលជាប្រទេសអ៊ីស្រាអែលសព្វថ្ងៃនេះ។   សព្វថ្ងៃតំបន់នេះគឺជាលំនៅឋានម្រាប់បេះដូងនៃជំនឿបាហៃទាំងខាងរដ្ឋបាលនិងចិត្តវិញ្ញាណ។

ទីកន្លែងតំកល់ចុងក្រោយរបស់ព្រះបាហាអ៊ុលឡាហ៍និងព្រះបបគឺស្ថិតនៅក្នុងតំបន់នោះ។ដំបូលពណ៌មាសនៃទីសក្ការបូជារបស់ព្រះបបគឺស្ថិតនៅលើទីជំរាលកំពូល

ភ្នំខាម៉ែលនៃទីក្រុងហៃហ្វា    ពេលនោះទីសក្ការបូជាដ៏ធំរបស់ព្រះបាហាអ៊ុលឡាហ៍   គឺត្រូវបានគេតាំងនៅក្នុងវិមានបាជីស្ថិតនៅខាងក្រៅនៃតំបន់នេះ។      ឧទ្យាន

ដែលស្ថិតនៅក្នុងដួងចិត្តដែលប្រកបដោយកិត្តិគុណដ៏ខ្ពង់ខ្ពស់គឺស្ថិតនៅត្រង់ចំនុចទាំងពីរនេះដែលជាទីកន្លែងដ៏សក្កិសិទ្ធិបំផុតនៃបាហៃពិភពលោក។មជ្ឈមណ្ឌល

រដ្ឋបាលនៃជំនឿបាហៃគឺនៅក្នុងទីក្រុងហៃហ្វា។អគារមួយដែលបានតាំងនៅលើភ្នំខាម៉ែលដែលនៅខាងលើនៃទីសក្ការបូជារបស់ព្រះបប           ហើយនៅលើកំពូលភ្នំគឺ

ត្រូវបានគេរចនាឧទ្យានរាងជាធ្នូរយ៉ាងល្អប្រណីតព្រមទាំងមានផ្លូវលំអមជាច្រើននោះជាអាសន:របស់ធម្មសភាយុត្តិធម៌សកលដែលជាស្ថាប័នអន្តរជាតិដ៏កំពូលក្នុងការដឹក

នាំសហគមន៍បាហៃពិភពលោក។        ពីអគារមួយទៅអគារដទៃទៀតដែលនៅក្បែរៗនេះមានបុគ្គលិកច្រើនជាង៦០០នាក់មកពី៦០ប្រទេស  ដែលជាអ្នកគ្រប់គ្រងកិច្ចកា

រអន្តរជាតិនៃសហគមន៍បាហៃពិភពលោក។ ពីទីក្រុងហៃហ្វា       ព័ត៌មានគឺត្រូវបានគេបញ្ជូនត្រលប់ទៅនិងត្រលប់មករវាងសហគមន៍បាហៃប្រចាំប្រទេសនិមួយៗ គោល

ដៅនិងគំរោងអន្តរជាតិគឺត្រូវបានគេចែកចាយ      គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចនិង សង្គមគឺត្រូវបានត្រួតពិនិត្យ      ស្ថិតិជាច្រើនគឺត្រូវបានគេប្រមូលនិងរក្សាទុក      មូលនិធិ

នានាត្រូវបានគេចាត់ចែងប្រកបដោយតម្លាភាព។      មានអគារទុកដាក់ឯកសារនៅខាងក្នុងនោះត្រូវបានគេរៀបចំទុកដាក់វត្ថុនានាដែលធ្វើឲ្យគេនឹកដល់សម័យបុរាណ

ហើយសំណេរជាច្រើនព្រមទាំងវត្ថុបុរាណដែលជាប់ទាក់ទងនិងជីវិតរបស់ព្រះបប  ព្រះបាហាអ៊ុលឡាហ៍ និង អង្គពិសិដ្ឋអាប់ឌុលបាហា។

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា