សហគមន៍សាសនាបាហៃប្រចាំកម្ពុជា
ការគ្រប់គ្រង

ធម្មសភាយុត្តិធម៌សកលគឺជាស្ថាប័នអន្តរជាតិដ៏កំពូលក្នុងការដឹងនាំបាហៃទូទាំងពិភពលោក។ព្រះបាហាអ៊ុលឡាហ៍ បានអនុម័តនិងផ្តល់អំណាចដល់ស្ថាប័ននេះនូវ

សិទ្ឋិក្នុងការតាក់តែងច្បាប់ទៅលើបញ្ហាផ្សេងៗ។    ធម្មសភាយុត្តិធម៌សកល មានសមាជិក៩រូបដែលត្រូវបានជ្រើសរើសដោយ ការបោះឆ្នោតជាសម្ងាត់ រៀងរាល់៥ឆ្នាំ

ម្តង ដោយមានការចូលរួបគ្រប់សាសនិកដែលជាសមាជិកភាពនៃសហគមន៍សាសនាបាហៃប្រចាំប្រទេសនីមួយៗ  នៅលើពិភពលោក។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អសន:របស់ធម្មសភាយុត្តិធម៌សកលនៅទីក្រុងហៃហ្វា ប្រទេសអ៊ីស្រាអែល

 

សហគមន៍សាសនាបាហៃ    ប្រចាំប្រទេសគឺជាស្ថាប័នបាហៃកំពូលប្រចាំប្រទេសនោះដែលមានសមាជិក៩រូប ជាអ្នកដឹកនាំដែលបានជ្រើសរើសដោយការបោះឆ្នោត

ជាសម្ងាត់  ពីសាសនិកបាហៃគ្រប់រូបក្នុងប្រទេសនីមួយៗ។សហគមន៍ប្រចាំមូលដ្ឋាន   (ប្រចាំឃុំឬសង្កាត់)    គឺជាស្ថាប័នបាហៃដឹកនាំសាសនិកប្រចាំឃុំឬសង្កាត់ដែល

មានបាហៃរស់នៅ។       ស្ថាប័ននេះត្រូវបានកើតឡើងនៅក្នុងឃុំឬសង្កាត់ណាដែលមានសាសនិកបាហៃដែលមានអាយុ ចាប់ពី២១ឆ្នាំ ឡើងទៅហើយគ្រប់ចំនួន៩រូប។

សមាជិកភាពនៃស្ថានប័នដឹកនាំបាហៃត្រូវបានជ្រើសរើសឡើងតាមរយៈការបោះឆ្នោតជាសម្ងាត់ដោយគ្មានការឈរឈ្មោះឬឃោសនាឡើយ។ ស្ថាប័ននីមួយៗមាន

សមាសភាពនៃអ្នកដឹកនាំមិនលើសនិងមិនតិចជាង៩រូបជាដាច់ខាត។

រចនាសម្ព័ន្ឋគ្រប់គ្រង

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា