ការសូត្រធម៌ធ្វើឲ្យគ្រប់យ៉ាងមានភាពច្បាស់លាស់នៅពេលណាយើងមានភាពភាន់ច្រឡំ ឬមានមន្ទិល ការសូត្រធម៌ផ្តល់ឲ្យយើងផងដែរនូវក្តីសង្ឃឹមនៅពេលណាយើងមាន
អារម្មណ៍ក្រៀមក្រំ កើតទុក្ខ និងមានក្តីទោមនស្ស ផ្តល់យើងនូវចម្លើយជាច្រើននៅពេលណាយើងមានបញ្ហា ហើយការសូត្រធម៌ទៀតសោតផ្តល់យើងនូវភាពរឹងមាំ
ដើម្បីប្រឈមមុខចំពោះបញ្ហានានាក្នុងជីវិត។ ដោយការសូត្រធម៌ប្រកបដោយភាពជឿជាក់ច្បាស់នោះ យើងមិនដែលមានអារម្មណ៍ថានៅឯកោតែលតោលនោះដែរ។
ប្រសិនបើយើងមិនបណ្តោយខ្លួនយើងឲ្យយល់ដឹងនិងជឿលើព្រះឬ បរមគ្រូដែលយើងមានជំនឿ និងគោរពតាមទេ យើងអាចស្ថិតក្នុងភាពឯកោដាច់តែឯង ទោះបី
ជាយើងស្ថិតក្នុងហ្វូងមនុស្សកុះករយ៉ាងណាក្តី។បើគ្មានការស្តាប់ព្រះធម៌ឬសូត្រជាប្រចាំទេ វាគឹដូចជាការចុចទូរស័ព្ទត្រឡប់ទៅលេខនរណាម្នាក់ ហើយបន្ទាប់មកយើង
ដាក់វាចុះវិញមុនពេលគេឆ្លើយតបមករកយើង។ វាមានន័យថាបើយើងមិនសូត្រធម៌បានទៀងទាត់ទេ ស្មារតីរបស់យើងមិនអាចតភ្ជាប់ទៅកាន់ស្មារតីដ៏អស្ចារ្យរបស់ព្រះ
សាស្តាដែលអាចកាត់ផ្តាច់ផ្តិលភាពក្រេវក្រោធ គុំគួន សងសឹង ដែលជារនាំងបាំងឆ្ពោះទៅរកភាពស្ងប់បានទេ។ គំនិតឬយោបល់ វិធីដោះស្រាយនានាអាចសំដៅមករកយើង
ខណ:ពេលយើងកំពុងធ្វើការឆ្លុះបញ្ចាំងតាមរយ:ព្រះធម៌នោះ។ ជាពិសេសស្មារតីដ៏ពិសិដ្ឋអាចបង្ហាញមករកយើងតាមរយ:សកម្មភាព ឬពាក្យសម្តីនៃមនុស្សដទៃក៏មាន។
1 - 7
<
>
រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា
ដោយការឆ្លើយតបទៅនឹងចំណង់កាន់តែខ្លាំងនៃគ្រប់បេះដូង ដើម្បីទាក់ទងជាមួយនឹងអ្នកបង្កើតរបស់ខ្លួននោះសាសនិកជនបាហៃ បានរៀបចំការធ្វើសក្ការៈ
ឪរួមគ្នាដោយមានគោលបំណងច្បាស់លាស់ តាមពេលកំនត់ណាមួយជាមួយនឹងសាសនិកនៃសាសនាផ្សេងៗក្នុងសហគមន៍ដូចជា សម្រាប់សុខភាព សម្រាប់ការបោះ
ឆ្នោត សម្រាប់មាតាបិតា កុមារ ចាស់ជរា និង នាឳកាសបុណ្យជាតិធំៗដូចជា បុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ- មហាក្សត្រីបុណ្យឯករាជ្យជាតិជាដើម ។ គ្រប់ៗគ្នា
អាចជ្រើសរើសធម៌ដោយសេរីតាមជំនឿរបស់ខ្លួនស្របតាមស្ថានភាព។ បន្ទូលរបស់ព្រះតាមរយ:ព្រះសាស្តាគ្រប់ព្រះអង្គជាបន្ទូលដែលនាំមកនូវសេចក្តីប្រាថ្នា ជាបន្ទូល
ធ្វើឲ្យគ្រប់បេះដូងបានសប្បាយរីករាយនិងជាបន្ទូលធ្វើឲ្យគោលបំណងរបស់មនុស្សចេះបន្តជាថ្មី។ នៅពេលណាមនុស្សមានសាវតាខុសៗគ្នាមកជួបជុំគ្នាដើម្បីសូត្រធម៌ នោះ
នឹងធ្វើជាចំណងនៃក្តីស្រលាញ់និងសាមគ្គីភាព ហើយវាក៏នឹងបង្កើតឲ្យមានបរិយាកាសការពិភាក្សាគ្នាជាចំហនិងដោយសេរី ស្តីអំពីបញ្ហាសំខាន់ៗនៃជីវិតម្នាក់ៗផងដែរ។
ជាពិសេសវាបង្កើតនូវភាពស្និទ្ធស្នាលភាតរភាពរវាងគ្នានឹងគ្នានោះសាមគ្គីធម៌ក៏កើតមានឡើង។ ការសូត្រធម៌គឺជាចំណុចសំខាន់មួយចំពោះទំនៀមទម្លាប់គ្រប់សាសនា
ចំណែកឯការជួបប្រជុំគ្នាទាំងនេះនឹងបញ្ជាក់ឲ្យឃើញពីនិស្ស័យទូទៅរបស់ខ្លួន។ ការសូត្រធម៌នឹងផ្តល់ឱកាសឲ្យមនុស្សចេះធ្វើទំនាក់ទំនងគ្នាជាមួយនឹងព្រះសាស្តាដែល
ខ្លួនមានជំនឿ ឲ្យចេះប្រើប្រាស់អំណាចនៃបន្ទូលរបស់ព្រះ តាមរយ:ព្រះសាស្តាដែលកំពុងតែធ្វើឲ្យមនុស្សមានជីវិតរស់ឡើងវិញ ហើយនិងដើម្បីឲ្យចេះចម្រើន
ភាវនាឲ្យកាន់តែស៊ីជម្រៅឡើងថែមទៀតទៅលើអ្វីដែលពួកគេធ្វើ ហើយទៅលើវិធីសាស្រ្តថាតើត្រូវធ្វើឲ្យសង្គមរបស់ពួកគេល្អប្រសើរឡើងដោយរបៀបណានោះ។ អ្នក
ចំណូលរួមគ្រប់គ្នាត្រូវបានគេលើកទឹកចិត្តឲ្យចេះសមាធិគិតទៅលើគោលការណ៍ជាសកល គោលការណ៍សីលធម៌ និងគោលការណ៍ចិត្តវិញ្ញាណហើយនិងឲ្យចេះបង្កើន
ការយល់ដឹងទៅលើវិធីសាស្រ្ត ថាតើគោលការណ៍ទាំងនេះអាចត្រូវបានគេអនុវត្តជាភារកិច្ចប្រចាំថ្ងៃរបស់ពួកគេដោយរបៀបណា។ព្រះធម៌ជាប្រទីបសម្រាប់បំភ្លឺផ្លូវដល់
មនុស្ស។ ព្រះធម៌ជាស្ពានសម្រាប់នាំមនុស្សឆ្លងត្រើយនៃសេចក្តីស្ងប់។ព្រះធម៌ដូចជារងើកភ្លើងដែលឆាបឆេះនូវសម្រាមដែលជារបាំងរារាំងនូវការធ្វើអំពើល្អ ភាពសៅហ្មង
នានានិងជួយមនុស្សហ៊ានធ្វើការសម្រេចចិត្តខ្ពស់ ដែលជាឧត្តមប្រយោជន៍សម្រាប់សហគមន៍។ គ្មានអ្វីដែលផ្អែមឆ្ងាញ់ជាងព្រះធម៌ឡើយ។